អ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃឡើងដល់១៤នាក់ ខណៈមានអ្នកជាសះស្បើយថ្មី៩នាក់
ក្រសួងសុខាភិបាលបញ្ជាក់ថា តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន១៤នាក់បន្ថែមទៀត ខណៈអ្នកជំងឺ៩នាក់ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ និងពុំមានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូនេះ។
គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,១២០នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៥នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩ក្នុងសហគមន៍សរុបកើនដល់១៦,៣០១នាក់។ ដោយឡែក ចំនួនអ្នកជំងឺដែលជាសះស្បើយសរុបកើនដល់១៣៥,០០១នាក់ និងអ្នកស្លាប់សរុបមានចំនួន៣,០៥៦នាក់៕