រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​អូ​មី​ក្រុង​៧​នាក់​ទៀត និង​ជា​សះស្បើយ​៧​នាក់​

​ក្រសួង​សុខាភិបាល​បញ្ជា​ក់ថា តាមរយៈ​ការ​ធ្វើ​តេស្ត​សំណាក​ដោយ​ម៉ាស៊ីន​PCR កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រសួង​បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​បំប្លែង​ខ្លួន​ប្រភេទ​អូ​មី​ក្រុង​ក្នុង​សហគមន៍​ចំនួន​៧​នាក់​បន្ថែមទៀត ខណៈ​អ្នកជំងឺ​៧​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ឡើងវិញ និង​ពុំ​មាន​អ្នកជំងឺ​ស្លាប់​ថ្មី​ឡើយ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​០១ ខែ​ធ្នូ​នេះ​។​

​សូមបញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​សរុប​កើន​ដល់​១៣៨,១០៦​នាក់ ក្នុងនោះ​រួមមាន អ្នកដំណើរ​មកពី​បរទេស​សរុប​ចំនួន​២១,២៣៥​នាក់ និង​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​ក្នុង​សហគមន៍​សរុប​កើន​ដល់​១៦,២៨៧​នាក់​។ ដោយឡែក ចំនួន​អ្នកជំងឺ​ដែល​ជា​សះស្បើយ​សរុប​កើន​ដល់​១៣៤,៩៩២​នាក់ និង​អ្នកស្លាប់​សរុប​មាន​ចំនួន​៣,០៥៦​នាក់​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds