មាស នីតា បេក្ខនារីCambodian Idolមានទំនាស់ជាមួយអតីតសង្សារនាយចឺមផ្អើលហ្វេសប៊ុក!

ថ្មីៗនេះ មានរឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ដោយមានការបែកធ្លាយនូវសារសំឡេងជាច្រើនដែលបាននិយាយគ្នានៅក្នុងក្រុមឈ្មោះ «មាស នីតា Fan Group» ដែលជាក្រុមអ្នកគាំទ្រកញ្ញា មាស នីតា​ ជាបេក្ខជនក្នុងកម្មវិធីប្រឡងចម្រៀងCambodian Idol រដូវកាលទី៤ និងជាអ្នកច្រៀងCoverបទ «រកផ្លូវទៅផ្ទះម៉ែក្មេក»។ សារសំឡេងដែលបានបែកធ្លាយនោះ មានការជេរប្រមាថ និងវាយប្រហារទៅលើអ្នកនាង សេង សុខឃីម ទំនងជាមានជាប់ពាក់ព័ន្ធនឹងស្នេហាត្រីកោណ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសនាងជាខ្លាំង។

អ្នកនាង សេង សុខឃីម អតីតសង្សារតារាចម្រៀងនាយចឺម

សេង សុខឃីម បានបង្ហាញភ័ស្ដុតាងពីការប្រើពាក្យជេរប្រមាថមិនសមរម្យចេញពីក្នុងក្រុមខាងលើ យកមកបង្ហោះនៅលើគណនីហ្វេសប៊ុក ព្រមទាំងប្រកាសនឹងចាត់ការតាមនីតិវិធីច្បាប់ ព្រោះនាងមិនអាចរងពាក្យប្រមាថដ៏ធ្ងន់ធ្ងរទាំងអស់នោះបានឡើយ។

កញ្ញា មាស នីតា បេក្ខនារីCambodian Idol

អ្នកនាង សេង សុខឃីម បានរៀបរាប់ថា ៖ «រាល់សារសំឡេង រាល់សំឡេងរបស់អ្នក ខ្ញុំនឹងឱ្យអ្នកច្បាប់ចាត់ការ ថ្ងៃស្អែកខ្ញុំមិនទទួលការលើកដៃសុំទោសទេ វប្បធម៌ដៀលជេររបស់អ្នកមួយចំនួនគឺជេរហើយចាំលើកដៃឡាយសូមទោស មានអ្នកអន្តរាគមន៍គឺរួចខ្លួន ខ្ញុំស្តាប់ហើយមិនហូរទឹកភ្នែកទេ ហើយរឿងដណ្តើមប្រុសនេះខ្ញុំអត់ទម្លាប់ទេសូមទោស តែខ្ញុំរក្សាមាយាទជាស្រី ដែលមិនប្រើភាសារជេរតាមហ្វេសប៊ុក ឬ តិកតុក (ហាមសូមទោសតាម Live ជួបគ្នាតុលាការ (សេង សុខឃីម)»៕

https://www.facebook.com/SengSokhim.Artist/videos/826021228719914

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds