ហួសចិត្ត! ស្រ្តីមានផ្ទៃពោះម្នាក់៥ខែម្នាក់ត្រូវបានគ្រូពេទ្យគ្លីនិកឯកជនវះកាត់ពោះវៀនច្រឡំថាទងសុក

(ខេត្តកំពង់ស្ពឺ)៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ការរាយការណ៍ពីសាច់ញាតិរបស់ស្រ្តីមានផ្ទៃពោះ៥ខែម្នាក់ដែលបានទៅឆ្លុះអេកូសាស្រ្ត ហើយគ្រូពេទ្យបានប្រាប់ថា កូនខូចក្នុងពោះ បានទៅគ្លីនិកមួយកន្លែងឈ្មោះ «មន្ទីរសម្រាកព្យាបាលដើមអង្រ្កង» ស្ថិតនៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រ២៧ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីយកកូនចេញ បានធ្វេសប្រហែសកាត់ពោះវៀនរបស់គាត់។

ករណីបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម និងបានរិះគន់យ៉ាងខ្លាំងចំពោះគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល ឬគ្លីនិកដែលបានធ្វេសប្រហែងបង្កឱ្យស្រ្តីមានពោះផ្ទៃរហូតរងគ្រោះបែបនេះ។
បច្ចុប្បន្នក្រុមមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល រួមទាំងមន្ទីសុខាភិបាលខេត្តកំពង់ស្ពឺ បានចុះទៅដល់ទីតាំង ដើម្បីសួរនាំ ត្រួតពិនិត្យ និងអនុវត្តតាមវិធានការសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds