ក្រសួងព័ត៌មានជូនដំណឹងពីការចុះឈ្មោះចូលរួមពិធីជួបជុំរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអ្នកកាសែត

(រាជធានីភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងដល់អង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីទាំងអស់ដែលមានបំណងចូលរួមពិធីជួបជុំរវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។

ក្រសួងបញ្ជាក់ថា អង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីទាំងអស់ដែលមានបំណងចូលរួមពិធីជួបជុំនេះ ត្រូវចាត់តាំងតំណាងមួយរូប ដើម្បីទំនាក់ទំនងជាមួយមន្រ្តីទទួលបន្ទុកតាមផ្នែកអំពីការចុះឈ្មោះចូលរួមពិធីជួបជុំនេះ។

គួរបញ្ជាក់ថា ការចុះឈ្មោះចូលរួមកម្មវិធីនេះនឹងបើកដំណើរការចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២៕

សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីជូនដំណឹងខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds