រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុង៩នាក់ទៀត និងជាសះស្បើយ៤នាក់
ក្រសួងសុខាភិបាលបញ្ជាក់ថា តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន៩នាក់បន្ថែមទៀត ខណៈអ្នកជំងឺ៤នាក់ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ និងពុំមានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៩វិច្ឆិកានេះ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,០៨២នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៥នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩ក្នុងសហគមន៍សរុបកើនដល់១៦,២៦៣នាក់។ ដោយឡែក ចំនួនអ្នកជំងឺដែលជាសះស្បើយសរុបកើនដល់១៣៤,៩៨០នាក់ និងអ្នកស្លាប់សរុបមានចំនួន៣,០៥៦នាក់៕