សាពូន មីដាដា មិនចង់ឱ្យកូនស្រីដើរលើគន្លងសិល្បៈដូចខ្លួនឡើយ(មានវីដេអូ)

ថ្មីៗនេះ តារាចម្រៀងលោក សាពូន មីដាដា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ស្ដែងពីសកម្មភាពកូនស្រីច្បងជាទីស្រឡាញ់គឺកុមារី សាពូន ដារ៉ាភិមាន ច្រៀងបណ្ដើរលេងហ្គីតាបណ្ដើរយ៉ាងពីរោះ បង្ហាញពីទេពកោសល្យរបស់នាងតូចដែលទទួលបានឈាមជ័រជាអ្នកសិល្បៈពេញខ្លួន។

ជាមួយគ្នា លោកមីដាដា ក៏បានរៀបរាប់ដោយសុំចិត្តកូនស្រីសម្លាញ់ថា បើអាចសូមកូនកុំដើរលើផ្លូវសិល្បៈដូចជាលោក ព្រោះលោកបានចាកចេញពីសិល្បៈរយៈពេល ៩ ឆ្នាំហើយ មិនគិតថាសោកស្ដាយចង់ត្រឡប់ចូលប្រឡូកវិថីមួយនេះវិញឡើយ។ នេះជាសំណេររបស់លោកមីដាដា៖ ក្នុងនាមជាឪពុកម្នាក់ សាពូន មីដាដា បានលើកឡើងទៅកាន់កូនស្រីថា ៖ «កូនស្រីមាសឪពុកច្រៀងចម្រៀងផ្ញើមកពុក ឱ្យពុកសណ្តាប់សម្រាន្ដលក់ស្រួល កូនស្រីដ៏កម្សត់របស់ពុក ឆាកជីវិតគឺកម្សត់យ៉ាងនេះហើយ គ្រប់រសជាតិជីវិតនឹងជំរុញឱ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំបើអាច គឺមិនចង់ឱ្យកូនដើរលើផ្លូវសិល្បៈដូចឪពុកទេ ៩ ឆ្នាំហើយដែលពុកចាកចេញពីវិថីសិល្បៈ ដោយគ្មានស្តាយស្រណោះបន្តិចឡើយ ចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក រលាស់ខ្លួនចេញពីលោកីយ៍នេះ ទៅរកនិពាន្វជាត្រើយសុខចុះកូន»៕

https://www.facebook.com/100003801746090/videos/pcb.2723938054409559/5313004975495688

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds