មេតុងទីនអនឡាញម៉ូលីកា ប្រកាសក្ស័យធននឹងតុងទីនអស់ហើយ និងសុំទុកពេលឱ្យខ្លួនរកលុយសងអ្នកដែលមិនទាន់បានលុយ
(រាជធានីភ្នំពេញ)៖ ថ្មីៗនេះមេតុងទីននិងជាអ្នកលក់អនឡាញល្បីឈ្មោះក្នុងបណ្ដាញសង្គម អ្នកនាង អឿន ម៉ូលីកា ដែលគេស្គាល់ថាដែលមានរឿងរ៉ាវជំពាក់កូនតុងទីនជុំទិសនោះ ប្រកាសថាក្ស័យធន និងសុំឱ្យអ្នកដែលទុកពេលឱ្យខ្លួនរកលុយសងពីចំណុចសូន្យមកវិញ ដោយអ្នកអនឡាញល្បីឈ្មោះរូបនេះបានសរសេររៀបរាប់ថា៖
«ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែយាយពាក្យដដែលថានឹងនៅរកលុយសងកូនៗរងគ្រោះទាំងអស់មិនអោយបាត់សូម្បី១$ឡើយ។ ខ្ញុំសុខចិត្តលក់ឡាន លក់របស់របរសង ទាល់តែអស់ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីបងប្អូនឡើយសុំត្រឹមទុកពេលឱ្យខ្ញុំរកពីចំណុចសូន្យមកវិញដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចហ្នឹងគឺគ្មានទេ។
មនុស្សណាដែលចង់ឱ្យគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណាចង់បានជីវិតបែបនេះទេ គ្មាននរណាចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះ ឈប់បន្តរការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ។ ខ្ញុំក្ស័យធននិងតុងទីនហ្នឹងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេបើមិនជឿអាចមកឆែកកុងABA និងឆែកមើលបានថាខ្ញុំសល់អីខ្លះនៅពេលនេះ បាត់បង់អីខ្លះនៅពេលនេះ ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែលដែលហើយសួរថាលុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់ កូនបន្លំABA edit ABA ហើយខ្ញុំនិងមិនឱ្យពួកវារួចខ្លួនដែរ ខ្ញុំនឹងចាត់ការតាមច្បាប់ទារពួកវាឱ្យបានឱ្យអស់ដើម្បីបានលុយមកអោយកូនទុងទីនលឿនៗ ។ ហើយខ្ញុំសូមទោសកូនតុងទីនទាំងអស់ដែលខ្ញុំមានការធ្វេសប្រហែសខ្លាំងក្នុងការគ្រប់គ្រងខ្សែតុងទីនមួយរយៈក្រោយនេះ»៕