រកឃើញមនុស្ស១០នាក់ទៀតឆ្លងវីរុសកូវីដ-១៩អូមីក្រុង ខណៈជាសះស្បើយ៥នាក់
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន១០នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈអ្នកជំងឺ៥នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ និងពុំមានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ។
គិតរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,០៧៣នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៥នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩ក្នុងសហគមន៍សរុបកើនដល់១៦,២៥៤នាក់។ ដោយឡែក ចំនួនអ្នកជំងឺដែលជាសះស្បើយសរុបកើនដល់១៣៤,៩៧៦នាក់ និងអ្នកស្លាប់សរុបមានចំនួន៣,០៥៦នាក់៕