ថ្ងៃនេះជាខួប៤ឆ្នាំនៃការដាក់បញ្ចូល«ល្ខោនខោល»ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួប៤ឆ្នាំ នៃការដាក់បញ្ចូល«ល្ខោនខោល» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក និងធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរនៅលើវេទិកាបេតិកភ័ណ្ឌពិភពលោកថែមទៀត។
យ៉ាងណាមិញរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពអរូបីយនៃមនុស្សជាតិ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។
គួរជម្រាបថា«ល្ខោនខោល»ជាស្នាដៃសិល្បៈបុរាណរបស់កម្ពុជា ដែលត្រូវបានអង្គការយូណេស្កូសម្រេច ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕