រកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន៩នាក់ទៀត និងជាសះស្បើយ៩នាក់ថ្មី

ក្រសួងសុខាភិបាល នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកាម្សិលមិញ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន ០៩នាក់ទៀត តាមរយៈការធ្វើតេស្តដោយម៉ាស៊ីនPCR។ ក្នុងថ្ងៃជាមួយគ្នា ក៏មានជាសះស្បើយថ្មីចំនួន ០៩នាក់ដូចគ្នាដែរ ចំណែកអ្នកស្លាប់ថ្មីគឺពុំមាននោះទេ។

បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២៥ វិច្ឆិកានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបចំនួន ១៣៨,០៥៥នាក់ (អ្នកដំណើរមកពីបរទេសចំនួន២១,២៣៥នាក់) និងអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុងក្នុងសហគមន៍សរុបចំនួន ១៦,២៣៦នាក់។ ដោយឡែក អ្នកជំងឺដែលជាសះស្បើយសរុបមានចំនួន ១៣៤,៩៦៣នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបមានចំនួន៣,០៥៦នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds