កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ៧នាក់ទៀត ខណៈមានអ្នកជាសះស្បើយ៣នាក់

​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩ បំប្លែង​ខ្លួន​ប្រភេទ​អូ​មី​ក្រុង​ក្នុង​សហគមន៍​ចំនួន ៧​នាក់​ទៀត តាមរយៈ​ការធ្វើ​តេស្ត​សំណាក​ដោយ​ម៉ាស៊ីន​PCR កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។ ជាមួយគ្នា អ្នកជំងឺ​កូវី​ដ​-១៩​ចំនួន ៣​នាក់​បាន​ជាសះស្បើយ​ឡើងវិញ ខណៈ​ពុំមាន​អ្នកជំងឺ​ស្លាប់​ថ្មី​បន្ថែម​ឡើយ​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួងសុខាភិបា​ល ចេញផ្សាយ​នៅ​ថ្ងៃទី​២៤​វិច្ឆិកា​នេះ​។​

គួរឱ្យដឹងថា ​គិត​រហូត​មកទល់ពេលនេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩ សរុប​កើន​ដល់​១៣៨,០៤៦​នាក់ ក្នុងនោះ​រួមមាន អ្នកដំណើរ​មកពី​ក្រៅប្រទេស​សរុប​ចំនួន​២១,២៣៥​នាក់ និង​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​អូ​មី​ក្រុង​ក្នុង​សហគមន៍​សរុប​ចំនួន​១៦,២២៧​នាក់​។ ដោយឡែក អ្នកជំងឺ​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន ១៣៤,៩៥៤​នាក់ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ សរុប​មាន​ចំនួន​៣,០៥៦​នាក់​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds