រកឃើញមនុស្ស៣នាក់ទៀតឆ្លងកូវីដ-១៩ ខណៈជាសះស្បើយ៤នាក់
មនុស្សចំនួន៣នាក់ទៀតបានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលសុទ្ធជាប្រភេទអូមីក្រុងទាំងអស់។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលដោយយោងទៅលើការធ្វើតេស្ដសំណាកដោយម៉ាស៊ីនPCR។ ៣នាក់ដែលឆ្លងថ្មី សុទ្ធជាអ្នកស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ នៅក្នុងថ្ងៃដែលក៏មានមនុស្ស៤នាក់ផងដែរបានជាសះស្បើយឡើងវិញ និងគ្មានករណីស្លាប់ថ្មីទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣៨,០៣៥នាក់ ក្នុងនោះនាំចូលពីក្រៅប្រទេសចំនួន២១,២៣៥នាក់។ ចំណែកអ្នកជំងឺដែលជាសះស្បើយឡើងវិញសរុបមានចំនួន១៣៤,៩៤៧នាក់ និងស្លាប់សរុបចំនួន៣,០៥៦នាក់។ រីឯករណីឆ្លងវីរុសអូមីក្រុងនៅក្នុងសហគមន៍វិញ កើនឡើងដល់១៦,២១៦នាក់៕