ចាប់ខ្លួនជនសង្ស័យ២នាក់ដែលបម្រុងយកសត្វល្វាចេកទៅលក់នៅវៀតណាម
(ខេត្តមណ្ឌលគិរី)៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីម៉ា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០២២ បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រទះជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ២គ្រឿងក្នុងសភាពគួរឱ្យសង្ស័យ។
ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏បានស្ទាក់ចាប់សួរនាំ បានប្រទះឃើញសត្វល្វាចេកព្រៃ ដែលជនសង្ស័យបានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។ ក្រោយឃើញដូច្នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់។
ជាមួយគ្នា សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ សត្វល្វាចេកចំនួន៣៩ក្បាល និងម៉ូតូម៉ាកវេវ ចំនួន២គ្រឿង៕