សាឡង់ដឹកខ្សាច់មួយគ្រឿងបើកបុកស្ពានបាឡេក្រឡាប់ផ្ងារពោះ(មានវីដេអូ)
(ភ្នំពេញ)៖ សាឡង់ដឹកខ្សាច់បុកស្ពានដែក(ស្ពានបាឡេ)ក្រឡាប់លិចផ្ងារពោះក្នុងទឹក កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលបានឆ្លងកាត់ និងរស់នៅក្បែរនោះ។ ក្រោយកើតហេតុការណ៍នេះ ស្ពាននេះត្រូវបានផ្អាកមិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ឡើយ ដើម្បីសុវត្ថិភាពអ្នកធ្វើដំណើរ។
គួរបញ្ជាក់ថា ស្ពាននេះគឺឆ្លងពីផ្លូវជាតិលេខ៥នៅម្តុំឃ្លាំងសាំងឬស្សីកែវ រាជធានីភ្នំពេញទៅខាងជ្រោយចង្វារទៅរកផ្លូវ៦អា៕
សូមទស្សនាវីដេអូដែលថតដោយពលរដ្ឋឆ្លងកាត់កន្លែងកើតហេតុ៖