នុះ លោកបណ្ឌិតសុខ ទូច ប្រតិកម្មចំពោះលោកផែង វណ្ណៈ ដែលយកផ្លែឈើត្រឹម ១កន្ត្រក ជូនលោកជំទាវ ដើម្បី….(មានវិដេអូ)
លោកផែង វណ្ណៈ បានឆ្លើយតប ទៅកាន់ លោកជំទាវ ហ៊ុន ស៊ីណាត ទាំងអារម្មណ៍ហួស ចិត្តថា៖ ខ្ញុំបានសំណូមពរ អោយឈ្មោះចក់ និង នាង ផល្លា បញ្ឈប់ការករូបថតលោកជំទាវមីង និង រូបថតសម្ដេចតេជោ ទៅបង្ហោះលេី ហ្វេសប៊ុក ខណៈពួកគេកំពុងឈ្លោះគ្នា គឺក្នុងគោលបំណង ការពារកិត្តិយសលោក ជំទាវមីង និង សម្ដេចតេជោ តែ ប៉ុណ្ណោះ
ខ្ញុំបាទគ្មានចេតនាអា ក្រក់ចំពោះលោកជំទាវមីងទេ 🙏 ខ្ញុំគោរព ស្រលាញ់ គាំទ្រ លោកជំទាវមីងណាស់ ខ្ញុំគ្មានហេតុផលអ្វីដែលត្រូវនិយាយអាក្រក់ពីលោកជំទាវមីងទេ 🙏 ។
ខ្ញុំសង្ឃឹមថា លោកជំទាវមីងនឹងផ្ដល់ឱកាសអោយខ្ញុំបាទបានជួបដើម្បីបំភ្លឺជូនលោកជំទាវមីង និងសុំការអធ្យាស្រ័យពីលោកជំទាវមីង 🙏🙏
នៅព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២លោកផែង វណ្ណៈ បានបង្ហោះថា៖ ខ្ញុំបាទបានការ អនុញ្ញាតពីអ្នកមីង ហ៊ុន ស៉ីណាត ចូលជួបដេីម្បីធ្វេីការសុំទោស អ្នកមីង និង ទទួលយកការណែនាំពីអ្នកមីងដេីម្បីកែ ប្រែនូវចំណុច ខ្វះខាតដេីម្បីបន្តការងារលេីបណ្ដាញសង្គមហ្វេសប៊ុក ត ទៅមុខទៀត ។
ក្មួយសូមគោរព ជូនពរអ្នកមីង មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដេីម្បីបន្តបំរេីប្រជាពលរដ្ឋត ទៅទៀតក្រោមម្លប់សន្តិភាពនៃការ ដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន 🙏
ក្រោយពីលោកផែង វណ្ណៈ បានទៅសុំទោសប្អូនស្រីសម្តេចហ៊ុន សែនដល់ផ្ទះ ស្រាប់តែលោកបណ្ឌិតសុខ ទូច បានប្រតិកម្មចំពោះ ទង្វើរបស់លោកផែង វណ្ណៈ ដែលយកផ្លែឈើ១កន្ត្រក់ ទៅជូនលោកជំទាវ ហ៊ុន ស៊ីណាត នៅក្នុងខាំមិនយ៉ាងដូច្នេះថា ៖ ផ្លែឈើមួយ កន្ត្រកនេះ ជាមេធាវីដ៏ មានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ៖ ប្អូនស្រីបង្កើតសម្តចតេជោ ហ៊ុន សែន គឺលោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេច ដាក់ពាក្យប្តឹង លោក ផែង វណ្ណៈ អ្នក អត្ថាធិប្បាយលើបណ្តាញសង្គមហ្វេសប៊ុក ពីបទញុះញង់ ធ្វើឲ្យមានការរើសអើង
ក្រោយពីលោក ផែង វណ្ណៈ ដែលគេដឹងថា ធ្លា ប់ជា ប់ពន្ឋនាគារម្តងរួចម កហើយនោះ ត្រូវបានគេអះអាងថានិយាយថា លោក ជឿន ប៊ុនចក់ មកថតជាមួយលោក ជំទាវ ដើម្បីយកជាខ្នងបង្អែក ។
ជាក់ស្ដែងបើយោងតាមការរៀបរាប់របស់លោកជំទាវដែលបានធ្វើការឡាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាមុននេះបន្តិចបានរៀបរាប់យ៉ាងដូច្នេះថា៖
«លោកជំទាវដាច់ខាតមិនលើកលែងឲ្យលោក ផែង វណ្ណៈ ឡើយខណៈរូបលោក បានធ្វើការឡាយនិយាយលក្ខណៈឌឺដងដាក់លោកជំទាវរឿងលោក ជឿន ប៊ុនចក់ បានបង្ហោះរូបជាមួយលោកជំទាវ ដោយ លោក ផែង វណ្ណៈ បានលើកឡើងថា លោក ជឿន ប៊ុនចក់ មកថតជាមួយលោកជំទាវ
ដើម្បីយកជាខ្នងបង្អែកតែប៉ុណ្ណោះ ដែលពាក្យសម្ដីមួយឃ្លានេះ ហើយធ្វើឲ្យលោកជំទាវមានការខឹងសម្បារជាខ្លាំង លោកជំទាវក៏បានឆ្លើយតបដែលថា ក្មួយចក់មកលេងលោកជំទាវក្នុងន័យលក្ខណៈរាប់អានគោរពជាចាស់ទុំតែប៉ុណ្ណោះ
ចំណែកឯខ្សែខ្នងនោះគឺគ្មានទេ ដែលរឿងក្ដីរវាងលោក និងអ្នកនាង ទ្រីញ ផល្លា កំពុងដំណើរនៅឯតុលាការទុកឲ្យច្បាប់ជាអ្នកដោះស្រាយលោកជំទាវគ្មានសិទ្ធមកអារកាត់រឿងលោក ជីងចក់ឡើយ» ។