ក្រោយត្រូវលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹង ពេលនេះលោក ផែង វណ្ណៈ សុំឲ្យលោកជំទាវផ្ដល់ឱកាសបានជួប ដើម្បីបំភ្លឺសុំការអធ្យាស្រ័យ
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោក ផែង វណ្ណៈ បានធ្វើការឆ្លើយតប នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្ញុំបានសំណូមពរអោយឈ្មោះចក់ និង នាង ផល្លា បញ្ឈប់ការយករូបថតលោកជំទាវមីង និង រូបថតសម្ដេចតេជោ ទៅបង្ហោះលើហ្វេសប៊ុក ខណៈពួកគេកំពុងឈ្លោះគ្នា គឺក្នុងគោលបំណង ការពារកិត្តិយសលោកជំទាវមីង និងសម្ដេចតេជោ តែប៉ុណ្ណោះ ខ្ញុំបាទគ្មានចេតនាអាក្រក់ចំពោះលោកជំទាវមីងទេ 🙏 ខ្ញុំគោរព ស្រលាញ់ គាំទ្រ លោកជំទាវមីងណាស់ ខ្ញុំគ្មានហេតុផលអ្វីដែលត្រូវនិយាយអាក្រក់ពីលោកជំទាវមីងទេ 🙏 ។ ខ្ញុំសង្ឃឹមថា លោកជំទាវមីងនឹងផ្ដល់ឱកាសអោយខ្ញុំបាទបានជួបដើម្បីបំភ្លឺជូនលោកជំទាវមីង និងសុំការអធ្យាស្រ័យពីលោកជំទាវមីង 🙏🙏»