ចាប់ខ្លួនមេឃុំឈ្នះឆ្នោតរបស់គណបក្សភ្លើងទៀន ពីបទប្លន់ កាល១០ឆ្នាំមុន
ប្រភពព័ត៌មាន បានឱ្យដឹងថា លោក ឌុក សារ៉ុម ហៅ ញឹម សារ៉ុម បេក្ខជន មេឃុំជាប់ឆ្នោត នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សភ្លើ.ងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោងជាង ១ថ្ងៃត្រង់ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២២ នេះ ពីបទប្ល.ន់ តាំងពី ២០ឆ្នាំមុនមកម្ល៉េះ ។
លោក សាយ វាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការខេត្ត កំពង់ធំ បានប្រាប់សារព័ត៌មាន ក្នុងស្រុកឱ្យដឹងថា ការចាប់ខ្លួនលោក ឌុក សារ៉ុម ហៅ ញឹម សារ៉ុម គឺធ្វើទៅតាមដីការបស់ចៅក្រមស៊ើបសួរ ។ ក្នុងដីការបស់ចៅក្រមស៊ើបសួរ លោក ញឹម សារ៉ុម ត្រូវបានចោទពីបទប្លន់ ដែលប្រព្រឹត្តតាំងពី ២០០២ ។
លោកបានរៀបរាប់ពីអង្គហេតុថា លោក ញឹម សារ៉ុម និងបក្សពួក ៣នាក់ទៀត បានទៅប្លន់ យកម៉ាស៊ីនភ្លើង១ ពីអ្នកដទៃ នៅស្រុកស្ទោង ខេត្តកំពង់ធំ កាលពីឆ្នាំ ២០០២ ។ ពេលនោះ ជនល្មើសទាំង ៤នាក់ បានប្រើអំ.ពើ.ហិ.ង្សាលើ.ម្ចាស់ម៉ាស៊ីនភ្លើ.ង ហើយថែមទាំងគំ.រា.មស.ម្លា.ប់.ទៀត បើមិនប្រគល់ម៉ាស៊ីនភ្លើងឲ្យពួកគេ ។ លោក ពុំដឹងថា ម៉ាស៊ីនភ្លើង មានតម្លៃប៉ុន្មានឡើយ ដោយលោកគ្រាន់តែដឹងថា ម៉ាស៊ីនភ្លើងនោះ គឺប្រភេទយ៉ាម៉ាហា (Yamaha) ដែលជាប្រភេទម៉ាស៊ីនភ្លើងធំ ។
លោកព្រះរាជអាជ្ញារង ផ្តល់ព័ត៌មានទៀតថា សមត្ថកិច្ច ទើបនឹងស្រាវជ្រាវឡើងវិញនូវសំណុំរឿងរបស់លោក ញឹម សារ៉ុម ហើយក៏ឈានទៅដល់ការចា.ប់ខ្លួនលោក ញឹម សារ៉ុម ចំណែក.បក្សពួក ៣នាក់ទៀត មិនទាន់ចា.ប់ខ្លួនបាននោះទេ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា កន្លងមក លោក ស៊ិត វណ្ណៈ ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ធំ ក៏ធ្លាប់.បានចេញដីកាតាំងពីឆ្នាំ ២០១២ បង្គា.ប់ឲ្យសមត្ថកិច្ច តាមចា.ប់លោក ញឹម សារ៉ុម ពីបទ.ប្លន់នេះ ។ ការចេញដីការបស់.លោកចៅក្រមស៊ើបសួរ គឺនៅ ១០ឆ្នាំក្រោយ នៃការកើតឡើងនូវអំពើប្ល.ន់.នេះ ៕